ថ្លែងក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការ សហប្រជាជាតិ លើកទី៧៥ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការណ៍ដែលសហភាពអឺរ៉ុបដកហូត EBA មួយផ្នែកពីកម្ពុជា នៅពេលដែលប្រទេសនេះកំពុងប្រឹង ប្រែងតស៊ូជម្នះជំងឺ រាតត្បាតកូវីដ-១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ។ ទោះបីជាយ៉ាងណា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈ ពេល៤០ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថាជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការការពារអធិប តេយ្យភាព និង ថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និង ទទួលបាននូវការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជាទាំងមូល ដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុត និង កំពុងតែងើបឈរឡើងជាប្រជាជាតិមួយ ស្មើមុខមាត់, ស្មើភាព និង ស្មើសិទ្ធ ជាមួយបណ្តាប្រជាជាតិដទៃនៅក្នុងតំបន់ និង សកលលោក ។
សម្តេចតេជោ លើកឡើងថា ក្នុងនាមជាប្រទេសតូចមួយដែលស្រលាញ់សន្តិភាព និង ប្រកាន់ខ្ជាប់នូវគោល ការណ៍ប្រជាធិបតេយ្យ,កម្ពុជាអាចដើរតួនាទីចូលរួមចំណែករបស់ខ្លួននៅក្នុងសហគ មន៍អន្តរជាតិបាន លុះ ត្រាតែមានការធានាថា វិធានច្បាប់នានាដែលគ្រប់គ្រងប្រព័ន្ធអន្តរជាតិ ត្រូវបានអនុវត្តប្រកបដោយសមភាព។ គួរឱ្យសោកស្ដាយ,ដែលជារឿយៗ អាស្រ័យទៅនឹងមហិច្ឆតានយោបាយ និង របៀប វារៈឱកាសនិយមលាក់ ពុតរបស់ប្រទេសមួយចំនួន កម្ពុជាត្រូវប្រឈមមុខនឹងស្តង់ដារទ្វេដែលប្រកប ដោយល្បិចកល និង ការសម្រេ ចចិត្តដែលមានភាពលម្អៀង និង មានចេតនានយោ បាយ ពោលគឺភាពអយុត្តិធម៌ ។
សម្តេចតេជោ រំលឹកថា រឿងអយុត្តិធម៌នេះ រំលឹកខ្ញុំអំពី “ស្លាកស្នាម” ប្រវត្តិសាស្រ្ត។ ប្រមាណជាង៤០ឆ្នាំមុន, កម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរ ក្រហម ដែលប្រជា ជនកម្ពុជាជាង២លាននាក់ បានបាត់ បង់ជីវិតនៅក្នុងដៃរបបដ៏ព្រៃផ្សៃនេះ។ អ្នករស់រានមានជីវិតទាំងបាក់ស្បាត និង សល់តែបាតដៃទទេ គឺជាអ្នកដែលស្ដារប្រទេសជាតិពីគំនរផេះផង់។ អ្វីដែលគួរឱ្យហួស ចិត្ត គឺអ្នកដែលរស់ រានមានជីវិតទាំងអស់នោះ បែរជាទទួលរងទណ្ឌកម្មពីសមាជិកភាគច្រើននៃអង្គការ សហប្រជា ជាតិ ដែលថែម ទាំងបានអនុញ្ញាតឱ្យមេពិឃាតខ្មែរក្រហម កាន់ កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិទៅវិញ ។ រដ្ឋាភិបាលដដែលទាំងនោះ, ដែលបានផ្សព្វផ្សាយឥតឈប់ឈរអំពីលទ្ធិប្រ ជាធិបតេយ្យ និង សិទ្ធិមនុស្ស, គឺជាអ្នកដែលបានរារាំងប្រជាជនយើងពីការទទួលបានចំណី អាហារ, សុខុមាលភាព, ការអប់រំ, ផ្ទះសម្បែង, ការអភិវឌ្ឍ និងជាពិសេស សុខ-សន្តិភាព, អស់រយៈពេលជាង១២ ឆ្នាំ ៕































