នៅឆ្នាំ២០២១ មានថ្ងៃឈប់សម្រាកដោយមានប្រាក់ឈ្ណួលសម្រាប់កម្មករ និយោជិតចំនួន ២១ថ្ងៃ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះថា នៅឆ្នាំ២០២១ កម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាស អាចឈប់សម្រាកក្នុងថ្ងៃបុណ្យផ្សេងៗដោយមានប្រាក់ឈ្នួល ចំនួន ២១ថ្ងៃ។

ដោយឡែក មន្ត្រីរាជការក្នុងស្ថាប័នរដ្ឋទាំងអស់ របស់រាជរដ្ឋាភិបាល រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកបុណ្យរយៈពេល ២១ថ្ងៃដូចគ្នាដែរ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងការងារ ៖