មន្ត្រីសុខាភិបាល បន្តចុះតាមរកនារីមុខរបរកោសខ្យល់ទាំង ៥នាក់ដែលពាក់ព័ន្ធនឹង«សហគមន៍២៨វិច្ឆិកា»

ភ្នំពេញ៖នាព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១ :៣០នាទី លោក ប៉ាង លីដា អភបាលរងខណ្ឌពោធិ៍សែនជ័យ ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ បានសហការជាមួយអធិការនគរបាលខណ្ឌ និងរថយន្តរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ។

ចុះយកនារីកោសខ្យល់ ( ថៅកែឈ្មោះ ឡាត់ សុខា Tel.០១២ ៦៦៧ ០៨៤ / ០៩៥ ៩១១ ៩៧៨ )ដែលបានទៅកោសខ្យល់ ឱ្យលោកជំទាវ ភរិយារបស់ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគា ចំនួន ៥នាក់ និង ១នាក់បានចេញទៅស្រុក។ ការស្វែងរកនេះ ដើម្បីយកសំណាកទៅធ្វើតេសនៅមណ្ឌលសុខភាពចាក់អង្រែ ស្តិតនៅផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ចំពោះនារីដែលបានចេញទៅស្រុកនោះក្រុមការងារកំពុងធ្វើការទាក់ទងបន្ត៕