ខេត្តមណ្ឌលគិរី រតនគីរី ស្រុកវាលវែង នៃខេត្តពោធិសាត់ និងតំបន់ជួរភ្នំដងរែក សីតុណ្ហភាពអប្បបរមាអាចចុះដល់ ១៧ អង្សាសេ នៅវេលាទាបភ្លឺនាថ្ងៃទី៤ ខែធ្នូ ហើយការប្រែប្រួលអាកាសធាតុចុះត្រជាក់ខ្លាំងនាពេលនេះ គឺជាដំណាក់កាលទី១ ដែលនឹងកើតមានពីពេលនេះ រហូតដល់ថ្ងៃចន្ទទី៧ ខែធ្នូ ទើបសីតុណ្ហភាពចាប់ផ្តើមងើបឡើងមកវិញបន្តិច ខណៈផ្ទៃមេឃនៅទូទាំងកម្ពុជា មានសភាពអួរអាប់ដូចជារដូវវស្សាតែគ្មានភ្លៀងធ្លាក់ទេ។
បើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ផ្ទៃមេឃអាប់អួរដែលនឹងកើតមាននៅដើមសប្តាហ៍ក្រោយនេះ គឺដោយសារឥទ្ធិពលសម្ពាធទាបសកម្ម (Active Low) ដែលកំពុងមានសកម្មភាព ដោយបង្កឱ្យមានភ្លៀងធ្លាក់ច្រើនបង្កើតបានជាជំនន់នៅលើប្រទេសហ្វីលីពីន ។ ឥទ្ធិពលនេះ នឹងបែកចេញជាពីរ សំដៅទៅលើសមុទ្រចិនខាងត្បូង និងមួយផ្នែកទៀត ចុះទៅផ្នែកខាងត្បូង តែវាមិននាំទឹកភ្លៀងមកដល់ប្រទេសកម្ពុជាទេ គឺគ្រាន់តែមានពពកខ្មៅអួអាប់ និងត្រជាក់ប៉ុណ្ណោះ៕
































