ក្រសួងសន្និដ្ឋានពីប្រភពដើមនៃការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍កម្ពុជា

ម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយដោយធ្វើការសន្និដ្ឋានបឋម ចំពោះប្រភពដើមនៃមេរោគកូវីដ១៩ ដែលបង្កើតបានជាព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នៅក្នុងប្រទេសកម្ពុជា។ បើតាមក្រសួងសុខាភិបាល ត្រឹមម៉ោង ១១:៤៥នាទីយប់ នៃថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ និងការ សិក្សាផ្នែកមន្ទីរពិសោធន៍ តាមបែបវិទ្យាសាស្ត្រ លើប្រភេទវីរុសកូវីដ-១៩ ដែលអាចចម្លងមកកម្ពុជា សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារអាចទាញការសន្និដ្ឋានជាបឋម មានដូចតទៅ ៖

១៖ ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង «ព្រឹត្តិការណ៍សហគម ន៍ ២៨ វិច្ឆិកា» អាចជាក្រុមវីរុស clad 19B ដែលអាចមក ពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជាក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់នឹងពេលមានផ្ទុះករណីឆ្លងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

២៖ តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការ សិក្សាវត្ថុសំណាកអ្នកជំងឺបំបែកបន្តៗគ្នារកភាពដូចគ្នានៃ វីរុសកូវីដ-១៩ (Sequencing Covid-19 virus sample) ទៅនឹងសំណាករូបរាងវីរុសកូវីដ-១៩ ពីតំបន់ផ្សេងៗគ្នា បានបង្ហាញថា គឺមិនមានការទាក់ទងនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា នោះទេ។
៣៖ ជំហានបន្ទាប់ ក្រុមការងារកំពុងស្រាវជ្រាវបន្ថែមអំពីប្រភពចម្លងវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ក្រសួងសុខាភិបាល ក៏បានស្នើដល់សាធារណជន មេត្តាជ្រាបនិងសូមរក្សាសភាពហ្នឹងនរចូល រួមអនុវត្តវិធានការការពារខ្លួនឱ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះ ឡើងទៅ) បើមិនមានការចាំបាច់ សុំនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឱ្យបានល្អ និងមិនត្រូវមានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់) នោះឡើយ៕