លោកឧកញ៉ា ហេង សុវណ្ណា-លោកជំទាវ ហ៊ួត ស៊ីថា និងលោកវរៈនាវីឯក ថោង បាន ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោក ឧកញ៉ា ហេង សុវណ្ណា ហៅ ហ៊ឹន ត្រឹងនិង លោក ជំទាវ ហ៊ួត ស៊ីថា និង លោក វរៈនាវី ឯក ថោង បាន នៅតែបន្ដចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ទៅចែកជូន គ្រួសារក្រីក្រ ចាស់ជរា ឈឺ ពិការភ្នែក ចំនួន ៤ គ្រួសារ នៅចំណុចកន្លុក អាបេ ទល់មុខ អាកាសយានដ្ឋាន កងកេង ខេត្តព្រះសីហនុ ស្ថិតនៅក្នុងភូមិថ្មធំ ឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីជួយ សម្រាលការលំបាករបស់ពួកគាត់ ដែល និង ងាយរងគ្រោះ ខណៈពេល ដែល ជំងឺ កូវីដ-១៩ កំពុងកើតមាននៅក្នុង សហគមន៍។

លោក វីរៈនាវី ឯក ថោង បាន សមាជិក ក្រុមការងារ ចុះជួយឃុំ រាម និង ជាតំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមនាវី ឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋាន សមុទ្រ បានមានប្រសាសន៍ថា៖ អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះ ។

លោក វរៈនាវី ឯក ថោង បាន ធ្វើការក្រើនរំលឹកដល់បងប្អូនសុំកុំឲ្យចាញ់បោកមេខ្យល់ នាំយកកូនចៅខ្លួនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ដោយប្រទេសជិតខាងយើងពេលនេះ ក៏បានមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ផងដែរ ។ ម្យ៉ាងវិញទៀតចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់កុមារតូចៗ កុំឲ្យមានកើតជម្ងឺគ្រុនឈាម គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋានបំបាត់ទីជម្រក់មូសខ្លា ដោយរដូវភ្លៀងធ្លាក់បានមកដល់ហើយ សូមបងប្អូនរួសរាន់លើការងារបង្កបង្កើនផលធ្វើស្រែចម្ការឲ្យទាន់រដូវ និងដាំដុះដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង ។

លោក ឧកញ៉ា ហេង សុវណ្ណា សមាជិកក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ក្នុងស្រុកព្រៃនប់ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល ថ្នាក់ជាតិ និង ប្រធានក្រុម ការងារ គណបក្ស ប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះខេត្តព្រះសីហនុ-ឯកឧត្តម ជាម ហ៊ីម សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ។

និង ជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាល ខេត្តព្រះសីហនុ ។ បាននាំយកអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ២០គ្រួសារ ស្ថិតក្នុងភូមិ ស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ទាំង៣ រូប ដែលតែងតែយកចិត្តទុកដាក់គិតគួរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងនៅមូលដ្ឋានជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា” “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា”។

លោក ឧកញ៉ា ហេង សុវណ្ណា (ហៅ ហ៊ឹន ត្រឹង) តែងតែផ្ដល់សារអប់រំសុខភាព និងសុវត្ថិភាព ដើម្បីក្រើនរម្លឹកដល់ប្រជាពលរដ្ឋ កុំឱ្យភ្លេចខ្លួន ត្រូវប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចក្នុង ការពារពីការ ឆ្លងជំងឺកូវីដ-១៩។

ចំណែក លោក ជំទាវ ហ៊ួន ស៊ីថា វិញ បានបញ្ជាក់បន្ថែមថា៖កាកបាទក្រហមកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាល ហើយជាស្ថាប័ននាំ មុខគេក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាច ខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បង ប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយគ្រោះមហន្ដរាយនានា ដោយមិន ប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

លោក ជំទាវ ហ៊ួន ស៊ីថា ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំង

សកលលោក នាពេលនេះ ទោះបីចំនួន អ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារ អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩បើទោះបីបច្ចុប្បន្ន មានឆ្លង ក្នុង សហគមន៍ ក៏ដោយ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ហើយក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារកុំឲ្យមានកើតជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ប្រជាពលរដ្ឋចំនួន៤ គ្រួសារ នៅពេលនេះ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ប៊ីចេង១កញ្ចប់ ថវិកាចំនួន៤០០០០៛(បួនម៉ឺនរៀល)ចំណែកអ្នកចូលរួមក្នុងកម្ម វិធី ទាំងក្មេងទាំងចាស់ សរុប ចំនួន ៣០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៣០០០០(បីម៉ឺនរៀល)ផងដែរ ៕ដោយ ៖ មនោរាហ៍