ក្រុមសិទិ្ធមនុស្ស ទទូចឲ្យប្រទេសបង់ក្លាដែសឈប់បញ្ជូនជនជាតិរ៉ូហ៊ីងយ៉ា ទៅដីកោះដែលប្រឈមគ្រោះថ្នាក់

បរទេស ៖ ក្រុមសិទ្ធិមនុស្សបានទទូចដល់ប្រទេសបង់ក្លា ដើម្បីបញ្ឈប់ផែនការរបស់ខ្លួនក្នុងការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ទៅកាន់កោះដាច់ស្រយាលមួយ ខណៈដែលក្រុមមន្រ្តីបាននិយាយថាក្រុមទី១ ចំនួន៤០០ នាក់ អាចបញ្ជូនចេញ។

ប៉ូលីសបានតាមការពារជនភៀសខ្លួននៅក្នុងរថយន្តក្រុងចំនួន១០ គ្រឿង ពីក្រុង អ៊ុកឃីយ៉ា នៅតំបន់ Cox’s Bazar សម្រាប់ការធ្វើដំណើរទៅកាន់កំពង់ផែឈីតាហ្គុង Chittagong ហើយបន្ទាប់មកទៅកាន់កោះ Bhasan Char ជាឈូងសមុទ្របេងហ្គាល់ ងាយរងគ្រោះដោយទឹកជំនន់ ដែលផុសចេញពីសមុទ្រកាលពី ២០ ឆ្នាំ មុន។ ប្រទេសបង់ក្លាដែស និយាយថាការផ្លាស់ប្តូរជនភៀស ខ្លួនដែលយល់ព្រមទៅកោះនេះនឹងជួយសម្រួលដល់ភាពចង្អៀតណែនជាយូឆ្នាំនៅក្នុងជំរុំរបស់ខ្លួនដែលមានជនជាតិរ៉ូហ៊ីងយ៉ាជាង១លាននាក់ ដែលសមាជិកជនជាតិភាគតិចមូស្លីម បានភៀសខ្លួនចេញពីប្រទេសជិតខាងមីយ៉ាន់ម៉ា។

ជនជាតិរ៉ូហ៊ីងយ៉ា ជាង៧៣ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧ បន្ទាប់ពីការបង្ក្រាប ដឹក នាំដោយយោធា ដែលអង្គការសហប្រជាជាតិបាននិយាយថាត្រូវបានសម្លាប់ដោយចេតនាប្រល័យពូជសាសន៍ ។ ប៉ុន្តែប្រទេសមីយ៉ាន់ម៉ា បានបដិសេធការប្រល័យពូជសាសន៍ ហើយនិយាយថាកម្លាំងរបស់ខ្លួនបានផ្តោតគោលដៅលើក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែលបានវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលីស។ លោក Omar Faruq មេដឹកនាំក្រុមរ៉ូហ៊ីងយ៉ាម្នាក់ បាននិយាយថាកោះនេះពិតជាស្អាតណាស់ដែលមានកន្លែងល្អជាងនៅជំរុំជនភៀសខ្លួនហើយលោកនឹងត្រៀមចេញទៅប៉ុន្តែប្រជាជនភាគច្រើនមិនចង់ទៅទីនោះទេ។
ជនភៀសខ្លួនជាង ៣០០ នាក់ត្រូវបានគេនាំទៅកាន់កោះនេះកាលពីដើមឆ្នាំបន្ទាប់ពីរយៈពេលជាច្រើនខែក្នុងការប៉ុន ប៉ងភៀសខ្លួនចេញពីប្រទេសបង់ក្លាដែស៕