ករណីកូវីដ-១៩ រកឃើញថ្មីចំនួន២នាក់ ម្នាក់ឆ្លងពីមិត្តភក្តិធ្វើការនៅហាង Pedro និងម្នាក់ទៀតឆ្លងក្នុងហាង Zando

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។

ក្រសួងបញ្ជាក់ថា អ្នកទាំង ២នាក់ដែលរកឃើញឆ្លងកូវីដ-១៩នេះ រួមមានបុរសឈ្មោះ អ៊ី តារា អាយុ២១ឆ្នាំ មានអាសយដ្ឋានជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស និងស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង ៨៖៣០នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ។បច្ចុប្បន្នអ្នកទាំង២នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។
សូមអានបន្ថែមនូវសេចក្តីជូនដំណឹងដូចខាងក្រោម ៖