សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះមិនដឹងថា រស់សូមបានរកឃើញករណីវិជ្ជមានចំនួន ៤ករណីបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បុរសជនជាតិខ្មែរឈ្មោះ អិត កុម៉ាល អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេង កង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមាន វីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រា កព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។បុរសជនជាតិខ្មែរឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះផ្តល់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខ ភាពចាក់អង្រែ រាជធានីភ្នំពេញ។
ស្ត្រីជនជាតិខ្មែរឈ្មោះ ឡុង សុខនី អាយុ៣៣ឆ្នាំ មាន អាសយដ្ឋានស្នាក់នៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ )។ លទ្ធផលធ្វើតេស្តវត្ថុ សំណាករបស់ស្ត្រីខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវ បានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជ ធានីភ្នំពេញ។
បុរសជនជាតិខ្មែរឈ្មោះ ទៅ គឹមហុក អាយុ ២៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ បឹងទំពន់ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ បានចូលទៅទិញឥវ៉ាន់នៅហាង PEDRO ដែលជាអ្នកប៉ះពាល់ជាមួយមានអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលត្រូវបានរកឃើញមានវីរុសកូវីដ-១៩ នៅ ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ ហើយកំពុងតែសម្រាកព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរស អាយុ ២៧ឆ្នាំខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជ |ធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នក ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង “ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទៅលើសំណាកបូកបន្ថែមចំនួនវត្ថុសំណាកទទួ លបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញដែលជាថ្ងៃធ្វើ តេស្តលើកទីពីរសម្រាប់ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” សរុបមានចំនួន ៣,៤៦៧សំណាក ត្រូវបានធ្វើ វិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៤នាក់ ដែលជាអ្នកជំងឺ ខាងលើនេះ)។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ៤,៩៩៤សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២០។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង០៧:០០ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២០ ស្ថានភាពជំងឺកូវីដ -១៩ នៅកម្ពុជាមានចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៧នាក់ (ស្មើនឹង៨៦,៧២% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់ នៅក្នុងចំនួននេះ មានស្រី៦៣ នាក់ និងបុរស ២៤៤នាក់។
អ្នកមានវីរុសកូវីដ-១៩ បានកើនដល់មានចំនួន៣៥៤នាក់ (ស្រ្តី ៨៣នាក់ និងបុរស ២៧១ នាក់)។ ឯអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន៣៤នាក់ និង អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខ ភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន១៣នាក់៕































