លោក ចូ បៃឌិន ប្រកាសផ្តល់វ៉ាក់សាំង១០០លានដូសនៅទូទាំងអាមេរិកក្នុងរយៈពេល១០០ថ្ងៃ

អាមេរិក ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃឌិន បាននិយាយថា លោកមានគោលបំណង ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ១០០ លានដូស ដល់ប្រជាជនអាមេរិកក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក។

លោក បៃឌិន បានធ្វើសន្និសិទកាសែត ដើម្បីណែនាំសមាជិកកំពូលនៃក្រុមរបស់លោក ដែលនឹងឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ នៅពេលដែលរដ្ឋបាលរបស់លោកចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ខាងមុខនេះ។ លោកបាននិយាយថា សមាជិកទាំងអស់នឹងត្រៀមខ្លួនជាស្រេចនៅថ្ងៃណាមួយ ដោយមិនសំចៃការខិតខំប្រឹងប្រែងណាមួយ ដើម្បីអោយជំងឺរាតត្បាតនេះស្ថិតក្រោមការគ្រប់គ្រងនោះទេ ដូច្នេះយើងអាចត្រលប់ទៅធ្វើការវិញ និងត្រលប់ទៅរស់នៅជីវិតរស់នៅតាមធម្មតាវិញ ។

លោក បៃឌិន បាននិយាយថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីស្នើសុំឱ្យប្រជាជនអាមេរិកទាំងអស់ នៅក្នុងព្រំដែនច្បាប់ ដើម្បីពាក់ម៉ាសជាសាធារណៈក្នុងអំឡុងពេល ១០០ ថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក។ លោកបាននិយាយថាលោកក៏គ្រោងនឹងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១០០ លានដូស ហើយនឹងព្យាយាមបើកសាលារៀនភាគច្រើនឡើងវិញក្នុងរយៈពេល ១០០ ថ្ងៃផងដែរ។

ប្រធានាធិបតីជាប់ឆ្នោតរូបនេះបាននិយាយថា រយះពេល ១០០ ថ្ងៃដំបូងរបស់លោក នឹងមិនបញ្ចប់ការរាលដាលជំងឺនោះទេ ប៉ុន្តែលោកបានបន្ថែមថាយើងអាចទប់ស្កាត់ការរីករាលដាល់ជំងឺ និងផ្លាស់ប្តូរជីវិតនៅសហរដ្ឋអាមេរិកឱ្យមានភាពប្រសើរឡើង៕