ព្រឺទ្ធសភាកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងលើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

កិច្ចប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ នៅព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ បានអនុម័តគាំទ្រទាំងស្រុង លើចំនួន ៥៧សំឡេង នៃអង្គសម័យប្រជុំទាំងមូលដែលបានចូលរួម លើសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

សម័យប្រជុំព្រឺទ្ធសភា នាព្រឹកនេះដែរ ក៏បានលើក យកសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់គ្រប់ គ្រងឆ្នាំ២០១៩ -សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ -សេចក្តីព្រាងច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារមកពីនិត្យ និងឱ្យយោបល់ដោយឥតកែប្រែចំនួន ៥៧ សំឡេងដូចគ្នា នៃសមាជិកព្រឹទ្ធសភាទាំងមូលដែលបានចូលរួម។

ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នេះថា ថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ គឺជាការប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ព្រមជាមួយការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញក្រោយពីស្រាកស្រាន្តទៅជំងឺកូវីដ-១៩។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលដឹកនាំសម័យប្រជុំពេញអង្គនេះ បានប្រកាសថា ការអនុម័តច្បាប់ថវិកានេះមានសារៈសំខាន់ណាស់ទុកជាការប្រញាប់ជូនរាជ រដ្ឋាភិបាលសម្រាប់ជាប្រយោជន៍ដល់កិច្ចការអភិវឌ្ឍប្រទេស និងសង្គមជាតិ៕