លោក Joe Biden លុបចោលបំរាមធ្វើដំណើរពីប្រទេសដែលមានប្រជាជនមូស្លីមភាគច្រើន

អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីលោក Joe Biden បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិ ដើម្បីលុបចោលបំរាមហាមឃាត់ការធ្វើដំណើរពីប្រទេសដែលមានប្រជាជនមូស្លីមជាច្រើន។ ប្រធានាធិបតីកាន់តំណែងមុន គឺលោកដូណាល់ត្រាំ បានរឹតបន្តឹងការចូលមកពី បណ្តាប្រទេសមានប្រជាជនមូស្លីមច្រើន ដោយលើកឡើងពីវិធានការណ៍ប្រឆាំងភេរវកម្ម។នៅក្នុងមុខមាត់ថ្មី បន្តពីរដ្ឋបាលមុន លោក Biden បានសន្យាបញ្ឈប់ការសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសម៉ិចស៊ិក ដែលលោក Trump បានបញ្ជាឱ្យទប់ស្កាត់ជនអន្តោប្រវេសន៍ចូលមកដោយខុសច្បាប់។

លោក Biden ក៏បានសន្យាថានឹងផ្តល់សញ្ជាតិដល់អ្នកមានក្តីសុបិន្ត ជាប្រជាជនដែលបានរស់នៅក្នុងសហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាត ជាផ្លូវការ បន្ទាប់ពីចូលមកក្នុងប្រទេសនេះតាំងពីវ័យកុមារភាព ជាមួយឪពុកម្តាយដែលបានចូលមកដោយខុសច្បាប់៕