ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅបើកផ្លូវតភ្ជាប់ចរាចរណ៍ហើយ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។

បើតាមរបាយការណ៍បានបង្ហាញថា ៖

១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣,៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។

២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥,៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១,៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ ៣៕