ភ្នំពេញ៖ កម្មករសំណង់ម្នាក់បានស្លាប់ ដោយសារជញ្ជាំងបាក់សង្កត់ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចហាងកំពុងជួសជុលមួយកន្លែង ក្រោយក្លីបកំសាន្តម៉ូសផ្លូវចៃកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សៀង ធាវី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរក ម្មករសំណង់ មានស្រុកកំណើតនៅឃុំសឹង ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិជ្រៃរុន ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
តាមការកោសល្យវិច្ឆ័យរបស់ នគរបាលការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថាជនរងគ្រោះ បានស្លាប់ដោយសារជញ្ជាំងបេតុងបាក់សង្កត់ពីលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាលផុងលលាស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់ជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត៕

































