JICA ផ្តល់ជំនួយឥតសំណងជាង៣០លានដុល្លារដើម្បីសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញនិងខេត្ដបាត់ដំបង

បាត់ដំបង ៖ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភា្នក់ងារសហប្រតិបត្តិការ អន្តរ ជាតិជប៉ុន(JICA) ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣០លានដុល្លារ ដើម្បីសាងសង់វិទ្យាស្ថាន គរុកោសល្យ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើយោងតាមផេកផ្លូវការរបស់ JICA ប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

បើតាម JICA បានគូសបញ្ជាក់ថា ពិធីប្រគល់អគារថ្មីប្រារព្ធធ្វើឡើងពីរផ្សេងគ្នា ដោយ មួយធ្វើឡើងនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ដោយឡែក វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដែលមានសមាសភាពចូលរួមពីតំណាងក្រសួង អប់រំ យុវជន និងកីឡា ការិយាល័យ JICA ប្រចាំកម្ពុជា ទីប្រឹក្សាគម្រោងក្រុមហ៊ុនសាងសង់ និងតំណាងវិទ្យាស្ថានគរុកោសល្យ ទាំងពីរ ផងដែរ។ ចំពោះការរៀបចំពិធីនេះឡើងគឺដើម្បីបញ្ជាក់ពីការប្រគល់ អគារថ្មី ជាផ្លូវ ការជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយពីការសាងសង់បានបញ្ចប់ជាស្ថាពរ ហើយបន្ទាប់កម្មវិធីរួច អគារថ្មីទាំងនោះ អាចប្រើប្រាស់បានតាមការគួរ។

ជាមួយគ្នានេះ JICA សម្ដែងនូវសេចក្តីត្រេកអរ និងតែងតែចង់ឃើញអគារទាំងនោះ ជាអគារថ្មីមានគុណភាពល្អ ដែលជាការសងសង់ក្រោមគម្រោងជំនួយឥតសំណង ក្នុងទំហំ ទឹកប្រាក់ ៣,១៧០លានយ៉េនជប៉ុន (ស្មើនឹងប្រមាណ៣០លានដុល្លាអាម៉េរិក)។

តាមរយៈគម្រោងនេះ JICA មានភាពជឿជាក់យ៉ាងមុតមាំថា មូលដ្ឋានដែលជាតម្រូវ ការចាំបាច់សម្រាប់ វិទ្យាស្ថានគរុកោសល្យទាំងពីរ ត្រូវបានកែលម្អដើម្បីអាចប្រែក្លាយ ខ្លួន ទៅជាគ្រឹះស្ថានផ្តល់ការអប់រំកម្រិតបរិញ្ញាបត្ររយៈពេល៤ឆ្នាំ បន្ទាប់ពីបានពង្រីកអគារ ដែល មានស្រាប់របស់មជ្ឈមណ្ឌលគរុកោសល្យ និងសាលាគរុកោសល្យ។ ដូចនេះ ជាលទ្ធ ផល គម្រោងនេះ នឹងអាចចូលរួមចំណែកលើកកម្ពស់គុណភាព ការអប់រំនៅបឋម និង មធ្យម សិក្សាបឋមភូមិតាមរយៈការលើកកម្ពស់គុណភាពគ្រូបង្រៀន៕ ( ប្រភព akp )