(វីដេអូ) មេការសំណង់ម្នាក់ត្រូវបានចាប់ខ្លួននៅក្រុងព្រះសីហនុតាមដីកាសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទរំលោភលើសេចក្តីទុកចិត្ត

ខេត្តព្រះសីហនុ ៖ កម្មករសំណង់ជាច្រើនរូប និងដើមបណ្តឹង បានសាទរទៅនឹងចំណាត់ការរបស់តុលាការដែលបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមេការសំណង់ម្នាក់ ដែលគេចវេសមិនសងប្រាក់ឈ្មួលកម្មករ និងកេងប្រវ័ញ្ចកំលាំងពលកម្មករ ដែលខំប្រឹងធ្វើការយ៉ាងនឿយហត់ពេញបន្ទុក តែបើកលុយមិនគ្រប់ តាមកិច្ចសន្យា ដែលបានជំពាក់លុយកម្មករជាច្រើនថ្ងៃ ច្រើនខែមិនព្រមសង។

បងប្អុនកម្មករសំណង់ បានបញ្ជាក់បន្ថែមថា ពេលដែលក្រុមកម្មករកំពុងបំពេញការងារហើយមានការខ្វះខាតផងនោះ តែងតែសួរនាំរឿងលុយកាក់ប្រាក់ឈ្នួលដែលជំពាក់បើកមិនគ្រប់ចំនួន តែមេការសំណង់កំហូចរូបនេះ តែងតែឆ្លើយដោះសារស្អែកហើយស្អែកទៀតមិនចេះចប់ មិនចេះហើយ។ ពួកគាត់បានបង្ហាញការសាទរនៅពេលដែលឃើញ មេការសំណង់ខូចខិលម្នាក់នេះ ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពីបទរំលោភលើសេចក្តីទុកចិត្ត ទៅតាមដីការបង្គាប់របស់តុលាការខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិ៣ សង្កាត់ទី១ ក្រុងព្រះសីហនុ។

មេការសំណង់ដែលត្រូវសមត្ថកិច្ចខ្លួន មានឈ្មោះ ឈឹម សារ៉ាត់ ហៅប៊ី ប៊ូ មានអាយុ ៣៥ឆ្នាំ មុខរបរម៉ៅការសំណង់ មានទីលំនៅក្នុងភូមិស្លែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ខ្លួនតាមដីកាបង្គាប់របស់សាលាតំបូងខេត្តកំពង់ស្ពឺ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត កាលពីខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ សុខ ស្រី ភេទស្រី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ករណីមិនប្រក្រតីរឿងម៉ៅការធ្វើផ្ទះវីឡាមួយកន្លែងដែលមានទំហំ ១០ម៉ែត្រ x ១៧ម៉ែត្ រនាពេលកន្លងមក។

ក្រោយពីទទួលពាក្យបណ្តឹងពីស្ត្រីជាម្ចាស់ផ្ទះ បុរសជាអ្នកម៉ៅការសាងសង់មិនចូលខ្លួនដោះស្រាយ ទើបសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ និងតាមចាប់ឃាត់ខ្លួនបាននៅក្រុងព្រះសីហនុ និងបញ្ជូនបន្តទៅកាន់តុលាកាខេត្តកំពង់ស្ពឺ ដើម្បីចាត់ការទៅតាមនិតិវិធីនាពេលនេះតែម្តង។

ក្រោយពេលដឹងថា បុសរមេការសំណង់ខាងលើត្រូវបានសមត្ថកិច្ចចាប់ខ្លួន ប្រជាពលរដ្ឋ កម្មករសំណង់ រួមទាំងម្ចាស់ផ្ទះដែលជាដើមបណ្ដឹង បានសម្តែងការសាទរ ដោយរំពឹងថា សាលាដំបូង តខេត្តកំពង់ស្ពឺ មិនជួយរកយុត្តិធម៌ជូនពួកគាត់ដែលចាជនរងគ្រោះឱ្យបានជាក់ជាមិនខាន ហើយសង្ឃឹមថា ជនខិលខូច នឹងមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ៕ ដោយ ៖ ពេជ្រ និល