ភ្នំពេញ ៖ ដើម្បីញ៉ាំងពិធីបុណ្យមាឃបូជាឱ្យប្រ ព្រឹ ត្ត ទៅបានយ៉ាង មហោឡារិក និង ឆ្លើយតប ឱ្យ បាន សមស្របទៅតាម គោលការណ៍របស់រាជរដ្ឋា ភិបាល និង វិធានការ ការពាររបស់ ក្រសួង សុខាភិបាល គណៈកម្មាធិការ ជាតិរៀបចំបុ ណ្យ ជាតិ-អន្តរជាតិបាន ដាក់ចេញនូវផែនការ ណែនាំ ស្តីពីពិធីបុណ្យនេះ ដល់ ក្រសួង និង ស្ថាប័នដែល ពាក់ព័ន្ធ ដូចជា ក្រសួងព្រះបរមរាជវាំង ក្រសួង ធម្មការ និង សាសនា ក្រសួង ព័ត៌មាន ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរ ញ្ញ វត្ថុ ក្រសួង មហាផ្ទៃ ក្រសួង ការពារជាតិ និង រដ្ឋបាល ខេត្ត -រាជធានី។

យោងតាម លិខិត ដែល ចុះ ហត្ថលេខា ដោយ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹ ង្គារ គង់ សំអុល បាន ឱ្យដឹងថា រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជានឹង ចាត់ចែង រៀប ចំពិធីបុណ្យនេះ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្រុកពញា ឮ ខេត្ត កណ្តាល រយៈពេល ពីរថ្ងៃ គឺចាប់ពីថ្ងៃព្រហស្បតិ៍ ១៥កើត រហូតដល់ ថ្ងៃសុក្រ ១រោច ខែ មាឃ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ និង ២៩ ខែ មករា ឆ្នាំ ២០២១។
លិខិត នោះ បាន បញ្ជាក់បន្ថែមទៀតថា គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជា តិ ត្រូវសហការជាមួយក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង រដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធ ចាត់តាំង រៀបចំពិធីបុណ្យនេះជាផ្លូវការ នៅក្នុង បរិវេណភ្នំព្រះរាជទ្រព្យ។
ទន្ទឹមនឹងនេះ ក្រសួង ព្រះបរមរាជវាំង នឹង ចាត់តាំង ព្រះរាជពិធីបុណ្យមាឃបូជានៅក្នុ ង ព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និង តាមការសព្វព្រះរាជហឫទ័យ របស់ ព្រះមហាក្ស ត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះដែរ ក្រសួង ព័ត៌មាន ត្រូវ ចាត់តាំង បណ្តាញ វិ ទ្យុ ទូរទស្សន៍ជាតិ និង ឯកជន ឱ្យចុះយកព័ត៌មាន ដោយ ច្នៃប្រឌិត ធ្វើការ ផ្សព្វផ្សាយ មុន-ក្រោ យ និង ក្នុង ពេល ប្រារព្ធពិធីបុណ្យ ព្រមទាំង ចាត់តាំង ឱ្យមាន ការ ផ្សព្វផ្សាយ ធម្មទេសនា អំពីប្រ វត្តិ នៃ ពិធីបុណ្យមាឃបូជានេះ ឱ្យបាន ទូលំទូលាយ ។
ដោយ ឡែក ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ មាន តួនាទីចាត់តាំង កម្លាំង សិស្សសូត្រ ប ទ នគររាជ គោរពទង់ជាតិ និង បទសរភញ្ញ គោរពទង់ព្រះពុទ្ធសាសនា ព្រមទាំង នារី ស ម្រា ប់ ស្មូតក្នុង ពេលរាប់បាត្រ ដោយ ត្រូវអនុវត្ត វិធានការការពារ នានារបស់ក្រសួង សុខាភិបាល គឺ ត្រូវពាក់ម៉ាស់ ធ្វើការ វាស់កម្ដៅ រក្សាគម្លាត សុវត្ថិភាព។ ជាពិសេស ក្រសួង មហាផ្ទៃ និង ក្រ សួ ង ការពារជាតិ ណែនាំ ដល់ អង្គភាពក្រោម ឱវាទ ឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀ បរយ សណ្តាប់ ធ្នាប់ សង្គម ចរាចរណ៍ ធានាសុវត្ថិភាព ក្នុង ពិធីបុណ្យ គ្រប់ទីកន្លែង ទាំងនៅ ព្រះ មហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ និង នៅគ្រប់ខេត្ត ។
លើសពីនេះទៀត ទីស្ដីការ គណៈរដ្ឋមន្ត្រី និង ក្រសួង សេដ្ឋកិច្ច និង ហរិញ្ញវត្ថុ ត្រៀម លក្ខ ណៈ ដោះស្រាយ សម្ភារ ថវិកា សម្រាប់ បម្រើការរៀប ចំពិធីបុណ្យមាឃបូជា ឱ្យ បាន សមស្រប តាម សំណូមពរ។ ចំណែកឯ រដ្ឋបាល ខេត្តកណ្តាល ត្រូវសហការជាមួយ គណៈកម្មាធិការ ជា តិ រៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំពិធីបុណ្យ ចាត់ចែង និមន្តព្រះសង្ឃ អញ្ជើញ មន្ត្រីរាជ ការ សីលវន្ត សីលវតី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ចូលរួម ដោយ អនុ វត្ត តាម គោលការណ៍របស់ រាជរដ្ឋាភិបាល និង វិធានការការពារ របស់ ក្រសួង សុខាភិបាល និង ចាត់ តាំង កម្លាំង សម្អាតទីតាំងប្រារព្ធពិធីបុណ្យ តុបតែង លម្អតាម ដងផ្លូវ និង កម្លាំង កា រ ពា ររក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ មុន-ក្រោយ និង ក្នុង ពេលប្រារព្ធពិធីបុ ណ្យ ធានា ឱ្យបាន សុវត្ថិភាពល្អប្រសើរ ហើយ រដ្ឋបាលខេត្តនីមួយៗត្រូវ រៀប ចំ ប្រារព្ធពិធីបុ ណ្យ នេះ ជា ផ្លូវការនៅទីវត្តណាមួយ ក្នុង មូលដ្ឋាន ដែល នឹង អាចដំណើរការបាន ។
គណៈកម្មាធិការ ជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បាន គូសបញ្ជាក់នៅក្នុង លិខិត របស់ ខ្លួនថា គណៈកម្មាធិការ សង្ឃឹមថា ថ្នាក់ ដឹកនាំ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង រដ្ឋបាល រាជធានី-ខេត្ត នឹង រៀបចំចាត់តាំង អនុវត្ត ផែនការណែនាំ នេះ ឱ្យបាន សម្រេច លទ្ធ ផលល្អប្រសើរ។
សូមបញ្ជាក់ថា ពិធីបុណ្យមាឃបូជា គឺជាបុណ្យមួយ ក្នុង បណ្ដាបុណ្យធំៗទាំងឡាយ ក្នុង ព្រះពុទ្ធសាសនា ដែល ប្រទេស កាន់ព្រះពុទ្ធសាសនា លើ សកលលោក តែងតែ ប្រារព្ធ ធ្វើពុំដែ លខាន ។ ពិធីបុណ្យនេះ ធ្វើឡើង ដើម្បី រំលឹកដល់ អភិលក្ខិតសម័យទាំងពីរ នៃ សាសនា ព្រះ សម្មាសម្ពុទ្ធ បរមគ្រូដែលកើតឡើង នៅថ្ងៃពេញបូណ៌មីខែមាឃដូចគ្នា គឺ ថ្ងៃប្រជុំ ចតុ រង្គសន្និបាត និង ថ្ងៃ ដែល ព្រះអង្គទ្រង់ប្រកាស ដាក់ព្រះជន្មាយុសង្ខារ។ ជារៀងរាល់ឆ្នាំ ពុទ្ធសា ស និកខ្មែរ តែងតែប្រារព្ធពិធីបុណ្យនេះ នៅគ្រប់វត្តអារាម ទូទាំងប្រទេស ដោយ ចាត់ទុកថា ជាកា របំពេញកុសលដ៏ថ្លៃថ្លាបំផុត ៕ ប្រភព ៖ AKP
































