កម្ពុជា រៀបចំក្រុមបច្ចេកទេសត្រៀមទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកពីប្រទេសចិន

ភ្នំពេញ ៖ ពេលនេះក្រុមការងារក្រសួង សុខាភិបាលបានកំពុងមមាញឹកក្នុងការរៀបចំបច្ចេកទេសទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីសាធារណរដ្ឋប្រជាមានិតចិននៅក្នុងអំឡុងខែកុម្ភៈខាងមុខនេះ។ លោកជំទាវអ្នកនាំពាក្យបានលើកឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺធ្វើឡើងតាមការស្ម័គ្រចិត្តគ្មានការបង្ខំនោះទេ ហើយចាក់ ក្រុមអាទិភាពមុនគេ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាន បញ្ជាក់ថា “ពេលនេះក្រសួងបានកំពុងមមាញឹកក្នុ ងការរៀប ចំពិធីសារសម្រាប់ការ ចាក់វ៉ាក់សាំងក៏ដូចជាកិច្ចបច្ចេកទេសមួយចំនួនសំខាន់ៗ សម្រាប់ការ ត្រៀមលក្ខខណៈ ទទួលយកវ៉ាក់សំាំងក៏ដូចជាការរៀបចំទទួលក្រុមអាទិភាព ដែលនឹងចាក់មុន។ ការចាក់វ៉ាក់ សំាំងធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខំនោះទេ”។

លោកជំទាវបន្តថា វ៉ាក់សាំងដែលយកមកចាក់នៅកម្ពុជានឹងជួយលើកវិធានការ ការពារ៣ គឺពាក់ម៉ាស់ លាងដៃ និងគម្លាតសុវត្ថិភាពបុគ្គល និង៣កុំ គឺកុំទៅកន្លែងណាដែល មានមនុស្សច្រើនពេក កុំទៅកន្លែងណាដែលបិទជិតឈឹង និងកន្លែងប្រើម៉ាស៊ីនត្រជាក់យូរ គ្មានខ្យល់ចេញចូល រួមទាំងកុំចាប់ដៃ កៀកកជាដើម។

ជាមួយគ្នានោះដែរ លោកជំទាវក៏បានអំពាវនាវដល់ម្ចាស់ដើមការ ឬដើមបុណ្យត្រូវអនុ វត្តន៍ឱ្យបានចំពោះការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានប្រកាសការណែនាំកន្លង មកនេះ អំពីការចាត់ចែងការរៀបចំពិធីបុណ្យ ឬពិធីអាពាហ៍ពិពាហ៍ជាដើមត្រូវរក្សាគម្លាតដោ យបន្ថយពី១០នាក់ មក៥នាក់។

លោកជំទាវបន្តថា ម្ចាស់ដើម្បីបុណ្យ ឬដើមការ ត្រូវប្រកាន់ថាកន្លែងកម្មវិធីខ្លួនមិន មែនជាកន្លែងសម្រាប់ចម្លងជំងឺកូវីដ១៩នោះទេ។ ដើម្បីចៀសវាងគឺត្រូវចាត់តែងបាញ់កំដៅ បាញ់អាលកុលជាដើម៕