ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៩៥៩ ករណី ។ មន្ត្រីសុខាភិបាលនិយាយថា ភាគច្រើននៃករណីទាំងនេះគឺស្ថិតក្នុងចំណោមកម្មករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ។ ប្រទេសថៃ បានជួបប្រទះការឆ្លងឡើងវិញ ចាប់តាំងពីការផ្ទុះឡើងទ្រង់ទ្រាយធំកាលពីខែមុននៅផ្សារអាហារសមុទ្រក្បែរទីក្រុងបាងកក។ រដ្ឋាភិបាលនិយាយថាការកើនឡើងកាលពីថ្ងៃអង្គារម្សិលមិញគឺជាលទ្ធផលនៃការធ្វើតេស្តិ៍សកម្ម។
ជាមួយគ្នានេះកម្មករបានប្រមូលផ្តុំគ្នានៅមុខការិយាល័យនាយករដ្ឋមន្រ្តីនៅទីក្រុងបាងកក កាលពីថ្ងៃអង្គារ។ ពួកគេនិយាយថាវិធានការគាំទ្រសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន គឺមិនមានលក្ខណៈគ្រប់គ្រាន់និងទាមទារការគាំទ្របន្ថែមពីរដ្ឋាភិបាល។ ប្រទេសថៃបានបញ្ជាឱ្យបិទសាលារៀននិងកន្លែងកំសាន្តនៅដើមខែមករា រួមទាំងក្លឹប បារនិងខារ៉ាអូខេ នៅក្នុងតំបន់ដែលមានចំនួនអ្នកឆ្លង ខ្ពស់។ រដ្ឋាភិបាលនឹងពិភាក្សាអំពីបន្ធូរបន្ថយវិធានការណ៍មួយចំនួននៅសប្តាហ៍នេះ។ ប្រទេសថៃមានករណីឆ្លងវីរុសកូរ៉ូណា សរុបចំនួន 15,465 កណី និងមានអ្នកស្លាប់ចំនួន ៧៦នាក់៕
































