កម្មករ-និយោជិតក្នុងវិស័យកាត់ដេរជាង ៦ពាន់នាក់នឹងទទួលបានប្រាក់ឧបត្ថម្ភលើកទី៤៩

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៤៩ ជូនបងប្អូនកម្មករនិយោជិត ។

យោងតាមសេចក្តីជូនដំណឹង នេះ បានបញ្ជាក់ថា កម្មករនិយោជិតដែទទួលបាន ប្រាក់ឧបត្ថម្ភនេះសរុបចំនួន ៦ ០៤០ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៣៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

សូមអានបន្ថែមនូវសេចក្តីជូនដំណឹងខាងក្រោម ៖