អ្នកធ្លាប់ចូលហាងម៉ាស្សា ឡែតរីលេកស្ប៉ា សូមប្រញាប់ទៅធ្វើតេស្តក្រោយបុគ្គលិក៣នាក់វិជ្ជមានកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនទាំងអស់ ដែលបានអញ្ជើញទៅប្រើប្រាស់សេវាម៉ាស្សាចាប់ពីថ្ងៃទី២៤ កុម្ភៈ-០៥ មីនា ២០២១ នៅហាងម៉ាស្សា Let’s Relex Spa រួសរាន់អញ្ជើញទៅធ្វើតេស្តយកវត្ថុសំណាកធ្វើវិភាគ នៅវិទ្យាជាតិស្រាវជ្រាវសុខភាពសាធារ ណៈ នៅថ្ងៃទី០៩-១១ ២០២១ រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះសម្បែងរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

ទីតាំងហាងម៉ាស្សាទាំង៣កន្លែង មានដូចតទៅ៖

១. Let’s Relex Spa ដែលមានអាសយដ្ឋាននៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

២. Let’s Relex Spa ដែលមានអាសយដ្ឋាននៅផ្ទះលេខ២៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ ធានីភ្នំពេញ។

៣. Let’s Relex Spa ដែលមានអាសយដ្ឋាននៅផ្ទះលេខ១៩៩ ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។