ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញករណីវិជ្ជមានកូវីដ- ១៩ ចំនួន៤៩នាក់ថ្មីទៀត ត្រឹមព្រលប់ថ្ងៃទី៨ ខែមីនានេះ ។ នេះជាការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋនៅព្រលប់ថ្ងៃទី៨ ខែមីនា។ ចំនួននេះ គឺគិតតែរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តព្រៃវែង និងផ្នែកខ្លះនៃខេត្តកណ្តាល។
សម្ដេចបញ្ជាក់ថា សភាពការណ៍កាន់តែធ្ងន់ធ្ងរ និងពិបាកប៉ាន់ស្មានណាស់ ព្រោះជំងឺនេះកាន់តែរីកសាយភាយទៅកាន់តំបន់ផ្សេង។
សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន កាត់បន្ថយធ្វើការនៅក្នុង ហើយមកធ្វើការតាមផ្ទះ ដោយតម្រូវឱ្យមនុស្សនៅប្រចាំការបានហើយ។ សម្រាប់សម្តេច ស្ថានភាពបែបនេះ ពិតជាអាក្រក់ ដោយសារការឆ្លងបានដល់នគរបាល សិល្បករ សិល្បការី ផងដែរ។ ចំណែកវិស័យឯកជនវិញ សម្តេចហ៊ុន សែន បានអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន និងកាត់បន្ថយបុគ្គលិក និងធ្វើការប្តូរគ្នា ដើម្បីកាត់បន្ថយមនុស្សច្រើននៅតាមផ្លូវ។ សម្តេចក៏បានស្នើឱ្យមាតាបិតាទាំងអស់ត្រូវហាមកូនៗកុំចេញក្រៅផ្ទះ ហើយបើចេញសូមគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល៕
































