ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យសហការណ៏ជាមួយកម្លាំងនគរបាលខណ្ឌទួលគោកដេញស្ទាក់ចាប់ចោរឆក់ម្នាក់ក្រោយពេលដែលជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៏បុកជាមួយនិងរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះដល់រូបគាត់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៨ខែមិនាឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីសង្កាត់កាកាបខណ្ឌពោធិសែនជ័យ។
ក្រោយពេលធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះបានសម្រេចរួចមកជនសង្ស័យបានព្យាយាមជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីព៍ណខ្មៅពាក់ស្លាកលេខភ្នំពេញ1 IP3757បន្ទាប់ពីទទួលបានភិនភាគនិស្លាកលេខម៉ូតូរបស់ជនសង្ស័យខាងលើនេះហើយនោះកម្លាំងនគរបាលខណ្ឌពោធិសែនជ័យសហការណ៏ជាមួយកម្លាំងនគរបាលខណ្ឌទួលគោកនិងនគរបាលចរាចរណ៏ប្រចាំគោលដៅស្តុបមួយចំនួនបានដេញស្ទាក់និងទាក់ទង់តាមវិទ្យុសដេញប្រផិតចាប់ប្រភីញរហូតដល់ចំនុចស្ពានអាកាសស្ទឹងមានជ័យជនសង្ស័យមានការភិតភ័យខ្លាំងពេកក៏បានផ្តួលម៉ូតូទុកចោលរួចរត់ចូលប្លុកសំបុកគ្រឿងញៀនមួយកន្លែងជាប់និងមាត់ប្រឡាយសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌជ័យគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិកាកាបទី១សហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌទួលគោកបានចុះមកយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យដើម្បីស្រាវជ្រាវរកអតសញ្ញាណម្ចាស់ម៉ូតូខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

































