រដ្ឋបាលរាជធានី អនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន ២៣កន្លែងឡើងវិញ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ-១៩

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន២៣ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។នេះបើយោងតាមលិខិត របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

បញ្ជាក់ថា ក្រោយអនុញ្ញាតឲ្យបើកដំណើរការ សាលារាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ទីតាំងទាំង២៣កន្លែងនេះ ត្រូវបន្តស្តាប់ការណែនាំរួមមាន៖ទី១៖ គោរពវិធាន ៣កុំ និង៣ការពារទី២ ៖ អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលទី៣៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលមរោគកូវីដ១៩៕