មនុស្សចំនួន៦២នាក់ទៀតវិជ្ជមានកូវីដ-១៩ នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល រកឃើញនាព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ ដែលក្នុងនោះ ៦០នាក់ ជាករណីសហគមន៍២០កុម្ភៈ។ គិតមក ដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១២២៥នាក់។ ក្រសួងសុខាភិបាល ឲ្យដឹងថា ក្នុងចំ ណោមអ្នកឆ្លងសហគមន៍ទាំង៦០នាក់ថ្មីនោះ មានអ្នករស់នៅភ្នំពេញ ២៨ នាក់ កណ្តាល ១៦នាក់ ព្រៃវែង ៨នាក់ កោះកុង ៨នាក់ និងខេត្តកំពង់ធំចំនួន១នាក់។ ចំណែក២ ករណីទៀត ដែលមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ។ ថ្ងៃនេះ ក្រសួងក៏បានប្រកាស មានអ្នកសះស្បើយ ចំនួន ២២ នាក់ ក្នុងនោះ២១នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១២២៥នាក់ ដោយករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧១២នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង និងមានអ្នកជាសះស្បើយចំនួន៦១៩នាក់៕

































