បុរសជនជាតិចិនម្នាក់ទៀត បានស្លាប់នៅមន្ទីរ ពេទ្យបង្អែកខេត្តព្រះសីហនុ អំឡុងពេលធ្វើចត្តាឡីស័ក នៅខេត្តព្រះសី ហនុ នៅល្ងាចថ្ងៃទី១៤ មិនានេះ។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសរូបនេះ ស្លាប់ដោយសារជំងឺរលាកលំពែង និងសួតព្រមទាំងឡើងជាតិស្ករខ្លាំង។ បច្ចុប្បន្នសាកសពតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបានយកសំណាកទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីបន្តនីតិវិធី៕
































