មនុស្សជាង១០នាក់ជាប់គាំងនៅក្នុងខុនដូមួយកន្លែងខណៈអគ្គីភ័យឆាបឆេះបណ្តាញខ្សែភ្លើង

ភ្នំពេញ ៖ទុសេប្រពន្ធ័បណ្តាញខ្សែភ្លើងបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅចំនុចមុខខុនដូមួយកន្លែងតាមបណ្តោយផ្លូវលេខ១៩៩កែងនិងផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេមានផ្កាភ្លើងផ្ទុះចេញពីក្នុងប្រអប់ប្រពន្ធ័ភ្លើងរបស់អគ្គីសនីកម្ពជាបណ្តាលឲ្យចេញជាអណ្តាតភ្លើងនិងមានផ្សែងខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរដែលឆ្លងកាត់ទីនោះ ភ្លាមៗនោះដែរក៏មានបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គីភ័យបាញ់ទប់ស្កាត់ជាច្រើនបំពង់នៅតែមិនរលត់ ទើបសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងជួយបាញ់ទឹកទប់ស្កាត់ឲ្យរលត់ជាស្ថាពរទៅវិញនៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃដដែល។

សមត្ថកិច្ចបានឲ្យដឹងថាថាអគ្គីភ័យដែលឆាបឆេះបង្គោលភ្លើងខាងលើនេះមិនបានបណ្តាលឲ្យមាននណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតបណ្តាញខ្សែភ្លើងអស់មួយចំនួនតែប៉ុណ្ណោះ៕