បិទផ្សារអូឬស្សីចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៧ មេសា បន្ទាប់ពីរកឃើញមានករណីឆ្លងជំងឺ covid-19

ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣ ខែមេសា នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីការផ្អាកជាបណ្ដោះអាសន្ននៅមជ្ឈមណ្ឌលពាណិជ្ជកម្មអូរឬស្សី ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១។ ការប្រកាសផ្អាកជាបណ្ដោះអាសន្ននេះ ក្រោយពីបានរកឃើញថា មានសន្តិសុខ ៣នាក់ និងអាជីវករ ៥នាក់នៅក្នុងផ្សារអូឬស្សីនេះ បានឆ្លងជំងឺកូវីដ-១៩។

សូមអានបន្ថែមនូវសេចក្តីជូនដំណឹងរួមទាំងការណែនាំមួយចំនួនដែលចេញដោយរដ្ឋបាលសាលារាជធានីភ្នំពេញ ដូចខាងក្រោម ៖