ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សា ខេត្តកោះកុង ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ ផ្តោតលើរបៀបវីរៈ សំខាន់ៗ ៧ចំណុច

ខេត្តកោះកុង÷ នៅព្រឹកថ្ងៃអង្គារ៍ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករា ជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត កោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ របស់ក្រុម ប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវអភិបាល ខេត្ត លោកអភិបាលរងខេត្ត ព្រម ទាំងលោក លោកស្រី ប្រធាន មន្ទីរ អង្គភាព និងមន្ត្រីរាជការ ដែលពាក់ព័ន្ធ ។

កិច្ចប្រជុំផ្តោតលើរបៀបវារៈ សំខាន់រួមមាន ÷ ១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ ២-របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង សម្រាប់ខែមីនា ៣-របាយការណ៍លទ្ធផលការងារប្រចាំខែមីនា របស់គណៈកម្មា ធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

៤-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង ៦-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្តកោះកុង គិតចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២០ ៧-បញ្ហាផ្សេងៗ៕By H.N