មីយ៉ាន់ម៉ាបញ្ជាអោយមនុស្សជាង២លាននាក់នៅក្នុងផ្ទះនៅពេលការឆ្លងកូវីដ១៩ស្ទុះឡើងខ្លាំង

អាជ្ញាធរមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ បានដាក់បទបញ្ជាអោយប្រជាជននៅក្នុងផ្ទះនៅទីក្រុងធំបំផុតទី២របស់ប្រទេសនៅពេលករណីឆ្លងកូវីដ១៩នៅក្នុងប្រទេសនេះកើនឡើង ចំពេលរដ្ឋខ្វះបុគ្គលិកពេទ្យដោយសារតែពួកគេចូលរួមធ្វើកូដកម្មប្រឆាំងរបបយោធា។

អ្នកក្រុងម៉ាន់ដាឡេ ព្រមទាំងទីប្រជុំជន២ នៅតំបន់បាហ្គោភាគខាងត្បូង បានភ្ញាក់ពីដំណេកឡើងដឹងខ្លួនថា ពួកគេស្ថិតក្រោមបំរាមតឹងរឹងថ្មី ដែលហាមមិនអោយមនុស្សចេញពីផ្ទះលើសពីម្នាក់សំរាប់ហេតុផលមិនពាក់ព័ន្ធនឹងជំងឺ។អ្នកធ្វើដំណើរទៅធ្វើការរដ្ឋត្រូវបានលើកលែង។ក្រសួងសុខាភិបាលនិងកីឡាបានប្រកាសវិធានការថ្មីនេះ តែមិនបានបញ្ជាក់កាលបរិច្ឆេទថាវានឹងចប់នៅពេលណាទេ។

បំរាមនេះប៉ះពាល់មនុស្សជាង២លាននាក់។ការប្រកាសចេញបទបញ្ជានេះកើតឡើងក្រោយពីអាជ្ញាធរបានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីជាង១.៥០០នាក់កាលពីថ្ងៃព្រហស្បតិ៍ ដោយកើនពីចំនួនប្រមាណ១០០នាក់ក្នុងមួយថ្ងៃកាលពីដើមខែមិថុនា៕