គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៥.៣១លាននាក់ ស្លាប់ជាង ១០.២ម៉ឺននាក់

តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយ បានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លង ជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,៣១៨,១៦១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០២,៣៦៧នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមាន ចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន ទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៤១៧,៧៨៨នាក់ (ស្លាប់ ៦៣,៧៦០នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៤៥៥,៥៨៥នាក់ (ស្លាប់ ២៥,៦៥០នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៨០៨,៦៥៨នាក់ (ស្លាប់ ៥,៩០៣នាក់)

* ថៃ ឆ្លងចំនួន ៣០៨,២៣០នាក់ (ស្លាប់ ២,៤៦២នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៨០,០៥៥នាក់ (ស្លាប់ ៣,៦២១នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,៦៦៨នាក់ (ស្លាប់ ៣៦នាក់)

* កម្ពុជា ឆ្លងចំនួន ៥៨,០៥៧នាក់ (ស្លាប់ ៨២៥នាក់)

* វៀតណាម ឆ្លងចំនួន ២៤,៣៨៥នាក់ (ស្លាប់ ១០៤នាក់)

* ទ្បាវ ឆ្លងចំនួន ២,៤៦៩នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៦៦នាក់ (ស្លាប់ ៣នាក់)៕