រដ្ឋបាលខេត្តព្រៃវែង រកឃើញអ្នកជំងឺកូវីដ ចំនួន៦៨នាក់ នៅក្នុងមូលដ្ឋានក្រុង ស្រុកទាំង១១

តាមសេចក្តីប្រកាសព័ត៌មានដែល ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះ បានអោយដឹងថា រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៨នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន ១១ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទាំង ៦៨នាក់ខាងលើនេះ មូលដ្ឋានក្នុងស្រុកចំនួន១១ រួមមានក្រុងព្រៃវែង ៦នាក់, ស្រុកបាភ្នំ ចំនួន ១៤នាក់, ស្រុកព្រះសេ្ដច ចំនួន ១៤នាក់, ស្រុកស្វាយ អន្ទរ ចំនួន ១០នាក់, ស្រុកពារាំង ចំនួន ៧នាក់, ស្រុកពារាំង ចំនួន ៧នាក់, ស្រុកពាមរក៍ ចំនួន ៥នាក់, ស្រុកកំពង់ត្របែក ចំនួន ៤នាក់, ស្រុកសុីធរកណ្តាល ចំនួន ៣នាក់, ស្រុកមេសាង ចំនួន ២នាក់, ស្រុកកញ្ច្រៀច ចំនួន ២នាក់ និងស្រុកពាមជរ ចំនួន ១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៦៨នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀតចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយ ការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕