ការនាំចេញផលិតផលកសិកម្មកម្ពុជាតាមប្រព័ន្ធដែលមាន ការបង់ពន្ធគយ ត្រឹមត្រូវគឺមានការកើនឡើងប្រមាណជា ជាង ៦១៧ លានដុល្លារ នៅឆមាសទីមួយដើមឆ្នាំ ២០២១ កន្លងទៅនេះ ។
របាយការណ៍ពន្ធគយបានអះអាងថា ពីខែ មករា ដល់ខែ មិថុនា ការនាំចេញកសិផល មានចំនួន ១.៥៨០,៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦១៧,៦ លាន ដុល្លារអាមេរិក ឬ ៦៤.១៣% ។
ប្រភពដដែលបានបន្តថា ស្រូវនាំចេញមានចំនួន ១,៦៩ លានតោន មាន តម្លៃ ៤២៥,១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១.០១៩,៧ ពាន់តោន ឬ១៥១,៧% បើគិតជាប្រាក់នៃកំណើន ស្មើនឹងប្រមាណជា ២៨៥,១ លានដុល្លារអាមេរិក ឫ ២០៣,៥%។
ប្រភពដដែលបានបន្តថា ការនាំចេញអង្ករសម្រេចបាន ២៩១,១ ពាន់តោន មានតម្លៃ ២០៤,២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨,១ ពាន់តោនឫ ថយចុះ ២១,២% ហើយបើគិតជាប្រាក់ថយចុះ ប្រមាណ ៦០,៥ លានដុល្លារអាមេរិក ឫ ២២,៩%។
ប្រភពដដែលបានបន្តទៀត កៅស៊ូនាំចេញមានចំនួន ១០២,៨ ពាន់តោន មានតម្លៃ ១៥៧,៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥,៦ ពាន់ តោន ឫ៧៩,៧% ហើយគិតជាប្រាក់ប្រមាណ៨៧ លានដុល្លារអាមេរិក ឫ ១២៣,២%។
ប្រភពដដែលបានបន្តថា កសិផលផ្សេងទៀត មានចំនួន ៣.៥៩២,៧ ពាន់តោន មានតម្លៃ ៧៩៣,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១.១៤១,៩ ពាន់តោន ឫ៤៦.% បើគិតជាប្រាក់ប្រមាណ ៣០៦ លានដុល្លារអាមេរិក ឫ ៦២,៨%៕
































