រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងក្រើនរំលឹកចំពោះប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅដែលមិនទាន់អញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ តាមការបរិច្ឆេទ កំណត់ចុងក្រោយ សម្រាប់ភូមិសាស្ត្រខេត្តកណ្តាល សូមប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗ គ្នា។
សេចក្តីជូនដំណឹងដែល ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ បញ្ជាក់ថា ប្រជាពលរដ្ឋអាច ទៅចាក់វ៉ាក់សាំងនៅទីតាំងដែលបានកំណត់ចំនួន ១១ទីតាំងតាមបណ្តាស្រុកនៃខេត្តកណ្តាល ចាប់ពីម៉ោង៨ព្រឹក ដល់ ៥រសៀល៕
































