ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨១១នាក់ ខណៈជាសះស្បើយ ៧៩៨នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨១១នាក់ ខណៈអ្នកជំងឺ ៧៩៨នាក់ជាសះ ស្បើយ។

ក្នុងពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ២០នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ ផងដែរ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០,៤១៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦២,៥៧៧នាក់ និងស្លាប់ សរុបចំនួន ១១៨៨នាក់៕