ការធ្វើតេស្តិ៍ទ្រង់ទ្រាយធំដើម្បីរកកូវីដ១៩ នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនបូឡាក្នុងខេត្តបិញយឿង បានរកឃើញអ្នកទោសនិងបុគ្គលិកចំនួន ៥០៦ នាក់ឆ្លងវីរុសកូរ៉ូណា។
មជ្ឈមណ្ឌលនេះត្រូវបានគ្រប់គ្រងដោយមន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចក្រុងហូជីមិញប៉ុន្តែមានទីតាំងនៅឃុំភឿកហៅក្នុងស្រុកភូយ៉ាងនៃខេត្តជិតខាងក្រុងមួយនេះ។
លោក ឡេ មិញតាន់ ប្រធានមន្ទីរមួយនេះបាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋបាលក្រុងកាលពីថ្ងៃពុធទី២១កក្កដាថា គ្រូពេទ្យមួយក្រុមនឹងត្រូវបញ្ជូនទៅទីនោះដើម្បីព្យាបាលអ្នកឆ្លងទាំងអស់។
ការផ្ទុះឡើងកូវីដដំបូងបានកើតឡើងនៅថ្ងៃទី ១៧ ខែកក្កដានៅពេលបុគ្គលិកពីរនាក់មានអាការៈក្តៅខ្លួនបន្តិចនិងឈឺក្បាល ហើយការធ្វើតេស្តិ៍រហ័សបានរកឃើញពួកគេវិជ្ជមានវីរុសកូរ៉ូណា។
មន្ទីរមួយនេះគ្រប់គ្រងមណ្ឌលស្តារនីតិសម្បទាចំនួន ១២ កន្លែង ដោយមានមនុស្សសរុបជាង ១៤.០០០ នាក់នៅហូជីមិញ បិញឌួង និងខេត្តជិតខាងចំនួន ២ ទៀតគឺ ប៊ិញភឿកនិងដុងណៃ។
នៅក្នុងរលកកូវីដបច្ចុប្បន្នដែលបានផ្ទុះឡើងនៅចុងខែមេសា ទីក្រុងហូជីមិញមានករណីកូវីដ ៤៣.៧៧៦ នាក់ហើយបានក្លាយជាចំណុចកណ្តាលនៃការផ្ទុះកូវីដនៅក្នុងប្រទេស។ ខេត្តបិញយឿងរាយការណ៍ ៤.៧៥៣ ករណី៕
































