ក្រសួងសុខាភិបាល រកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន២កុងតឺន័រ មានផ្ទុកជំងឺកូវីដ១៩, សាច់ក្របីទាំងនោះ ត្រូវដុតកម្ទេចចោល នៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ តាមសេចក្តីប្រកាសលទ្ធផល ដែល ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះបានអោយដឹងថា ក្រសួងសុខាភិបាល បានធ្វើតេស្តរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេស ឥណ្ឌចំនួន ២កុងតឺន័រ មានជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា សាច់ក្របីបង្កកចំនួន ២កុងតឺន័រ ដែលរកឃើញមានកូវីដ១៩ នេះស្ថិតចំណោមសាច់ក្របី ៥កុងតឺន័រ បាននាំចូលមកកម្ពុជា។

យោងតាមលិខិតរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ សាច់ក្របីទាំង២ កុងតឺន័រ ដែលរកឃើញមានកូវីដ១៩នោះ ត្រូវកម្ទេច ចោល។ ការដុតកម្ទេចចោលសាច់ក្របីនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕