(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៥០ នាក់បន្ថែមទៀត ជាសះស្បើយ ៤៦នាក់ និងស្លាប់ ៤នាក់ មកពីស្រុកជើងព្រៃ១នាក់, ស្រុកកំពង់ សៀម ១នាក់, ស្រុកស្ទឹងត្រង់ ១នាក់ និងខេត្តត្បូងឃ្មុំ ១នាក់។
ចំណែកអ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង ៥០នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៥នាក់, ស្រុកកំពង់សៀម ០៤នាក់, ស្រុកកងមាស ០៥នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកជើងព្រៃ ០៤ នាក់, ស្រុកបាធាយ ០២នាក់ ស្រុកព្រៃឈរ ០៦នាក់, ស្រុកស្ទឹងត្រង់ ១៣នាក់, ស្រុកស្រីសន្ធរ ០២នាក់ និងមកពីរាជធានីភ្នំពេញ ០១នាក់ ខេត្តកំពង់ធំ ០១នាក់, ខេត្តក្រចេះ ០១នាក់ និងខេត្តត្បូងឃ្មុំ ០២នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនង នឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្រប តាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ជៀសផុតពីជំងឺមហាប្រល័យនេះ៕
































