តូក្យូ៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះបានស្នើប្រកាសស្ថានភាពគ្រាអាសន្ននៅបីតំបន់ជិតទីក្រុងតូក្យូដែលកំពុងទទួលរៀបចំកីឡាអូឡាំពិច និងតំបន់អូសាកាភាគខាងលិចជប៉ុននៅពេលករណីឆ្លងកូវីដ១៩គើនឡើងដល់កំរិតខ្ពស់បំផុតមិនដែលជួបពីមុន។
ជប៉ុនបានរកឃើញអ្នកឆ្លងកូវីដ១៩ជាង១០.០០០នាក់ក្នុងរយៈពេលតែមួយថ្ងៃ ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដែលនាំអោយពួកអ្នកជំនាញការព្រមានថារដ្ឋាភិបាលប្រហែលជាទាល់គំនិតអំពីការរកវិធីទប់ការរីករាលដាលជំងឺឆ្លងនេះ។
កំណើននៃការឆ្លងនេះទំនងជាដាក់សម្ពាធថែមលើនាយករដ្ឋមន្ត្រី យ៉ូស៊ីហ៊ីដេ ស៊ូហ្កាដែលអត្រាគាំទ្ររបស់សាធារណជនចំពោះលោកធ្លាក់ចុះទាបបំផុតចំពេលប្រទេសជួបវិបត្តិសុខភាពនិងនៅមុនការបោះឆ្នោតដែលគ្រោងធ្វើនៅយ៉ាងយូរត្រឹមថ្ងៃ២១តុលា។
ការឆ្លង១០.៦៩៩នាក់កាលពីថ្ងៃព្រហស្បតិ៍ឡើងហួសចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតពីមុន ៩.៥៧៦នាក់។
បច្ចុប្បន្ន ស្ថានភាពគ្រាអាសន្នអនុវត្តតែក្រុងតូក្យូ និងកោះអូគីណាវ៉ា ដែលនឹងត្រូវពន្យារពេលរហូតល់ដល់ថ្ងៃ៣១សីហា៕































