(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួល បាននៅព្រឹកនេះបានអោយដឹងថាក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៦០៦ នាក់ទៀត និងយានយន្តចំនួន ១៨៥ គ្រឿង បានប្រ ព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ២២៩ ករណី ព្រមទាំងបានធ្វើការ ផាកពិន័យជាទឹកប្រាក់សរុបចំនួន ២លានរៀលផងដែរ។
ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្សត្រូវបានសមត្ថកិច្ចបញ្ជូន ទៅតុលាការទេ៕
ខាងក្រោមនេះជាសេចក្តីប្រកាស៖
































