មនុស្សចំនួន ៣៤៣នាក់ និងយានយន្ត ៩៧គ្រឿង ត្រូវបានអប់រំ ពិន័យ និងបញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី២៤ ខែសីហា

(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅព្រឹកនេះគឺក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៣៤៣ នាក់ទៀត និងយានយន្តចំនួន ៩៧ គ្រឿង បាន ប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១៣១ ករណី ព្រមទាំង បានធ្វើ ការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣លានរៀលផងដែរ។

ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មាន៣៤២នាក់ ត្រូវបានអប់រំ និងពិន័យ និងមាន មនុស្ស១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។

ខាងក្រោមនេះជាសេចក្តីប្រកាស៖