ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ នាំយកអំណោយប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ដើម្បីបម្រើដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោកស្រី ព្រមទាំងសប្បុរសជន បានអញ្ជើញប្រគល់អំណោយជូនដល់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

អំណោយទាំងអស់នោះរួមមាន៖ ថវិកា ចំនួន៣,០០០ដុល្លារ, អង្ករ ចំនួន១៤.៥តោន, ត្រីខកំប៉ុង ចំនួន២០០កេស, អាវភ្លៀង ចំនួន១,០០០អាវ, ភេសជ្ជៈកូកាកូឡា ចំនួន២០០កេស, ទឹកសម្លាប់ មេរោគ ចំនួន២ធុង និងវីតាមីន C ចំនួន៥កេស។

ជំនួសមុខឲ្យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងនាមជាស្នង ការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត មានសេចក្ដី សោម នស្សរីករាយ ឥតឧបមាចំពោះសន្ដានចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរសជន។

កាយវិការដ៏ឧត្ដុងឧត្ដមនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ដែលបានឆ្លៀតឱកាសពីការមមាញឹកចូលរួមគៀគរ សប្បុរសជន ជួយបំពេញការខ្វះខាត របស់កង កម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមានស្មារតី និងឆន្ទៈក្នុងការបំពេញ ភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គមជូនប្រជាពលរដ្ឋបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក្នុងនាមកងកម្លាំងនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរសជន សូមឲ្យមានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើ ដល់ការលះបង់ដ៏ធំធេងរបស់កង កម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជា ពលរដ្ឋ ជាពិសេសកម្លាំងដែលបានការពារតាមគោលដៅបិទខ្ទប់ គោលដៅព្យាបាល គោលដៅ ចត្តឡីស័ក ក្នុងដំណាក់កាល នៃការឆ្លងរាលដាលវីរុសកូវីដ១៩៕