ខេត្តព្រះសីហនុ៖បុរសម្នាក់ដែលក្លែងខ្លួនជាមន្ត្រីយោធា និងប្រើប្រាស់ប្រាស់នូវលិខិតក្លែងត្រូវបាន លោក វរសេនីយ៌ឯក សាន្ត បូរ៉ា ស្នងការរង នៃស្នងការដ្ឋានស្រាវជ្រាវ- សន្តិសុខ អង្គភាពបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ (ដើមបណ្តឹង)ឃាត់ខ្លួនយកមកប្រគល់ជូនមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៥:៤០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដើម្បីបន្តនិតិវិធី ជនសង្ស័យ ដែលកម្លាំងកងរាជអាវុធហត្ថកំពុងបន្តចាត់ការនេះមានឈ្មោះ សាម៉ៃ សាមឹត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ រថយន្ត មានស្រុកកំណើតនៅឃុំបន្ទាយ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ស្នាក់នៅសណ្ឋាគារ ប្រវត្តិសាស្រ្ត ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
វត្ថុតាងមួយចំនួនដែលត្រូវដកហូតមានអាវុធខ្លី ម៉ាក BERETTA (ប្រើហ្គាស) ចំនួន ១ ដើម , បង់ចំនួន១
– រថយន្ត ម៉ាក ALPHARD ផលិតឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2J-8999 ចំនួន១គ្រឿង
– ទូរស័ព្ទដៃ ចំនួន១គ្រឿង
– ស្លាកឈ្មោះក្រណាត់ ចំនួន២
– ប័ណ្ណប្រើប្រាស់អាវុធថតចម្លងចំនួន០១ច្បាប់។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ សាកសួរដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ ចិន ប៊ុនធឿន

































