(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅព្រឹកនេះគឺបានបញ្ជាក់ថាក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៤០៣ នាក់ទៀត និងយានយន្តចំនួន ២៧៥ គ្រឿង បាន ប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ២៨១ ករណី ព្រមទាំងបាន ធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ២.៨លានរៀលផងដែរ។
ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ គឺមិនមានមនុស្ស ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅតុលាការទេ ដោយពួកគេត្រូវបានអប់រំ និងពិន័យ៕
ខាងក្រោមនេះជាសេចក្តីប្រកាស៖
































