(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០២១ បានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធ សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានជួបពិភាក្សាការងារពីបញ្ហាសន្តិសុខជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelensky) ខណៈពេលអ៊ុយក្រែនកំពុង បារម្ភពីការប្ដេជ្ញាចិត្តរបស់អាមេរិក ក្រោយការដួលរលំអាហ្វហ្កានីស្ថាន។
នៅមុនជំនួបចាប់ផ្ដើមនៅឯសេតវិមាន លោក បៃដិន បាននិយាយថាសហរដ្ឋអាមេរិកមានការ ប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ អ៊ុយក្រែន ប្រឈមមុខនឹង ការគំរាមកំហែងណាមួយពីរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោក បៃដិន ក៏បានប្រកាសផ្ដល់ជំនួយផ្នែក សន្តិសុខបន្ថែម ៦០លានដុល្លារដល់អ៊យក្រែន ផងដែរ។
គួរបញ្ជាក់ថា មុនដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក លោក Volodymyr Zelensky បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងអាមេរិក ដែលនៅ តែស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការ NATO ព្រមទាំងរិះគន់ទៀតផង ថាទីក្រុងវ៉ាស៊ីនតោនមានជំហរទន់ខ្សោយ ចំពោះគម្រោងបំពង់ឧស្ម័ន Nord Stream 2 រវាងអា ល្លឺម៉ង់ និងរុស្ស៊ី ដែលអ៊ុយក្រែនយល់ថាជាការគំរាមកំហែងផ្នែកសន្តិសុខមួយ៕
































