គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១០.៦លាននាក់ ស្លាប់ជាង ២៣.៧ម៉ឺននាក់

(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៦៧៧,៩១២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣៧,៥១០នាក់ផងដែរ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ា ទ្បេស៊ី។

ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៤៧,៣៦៥នាក់ (ស្លាប់ ១៣៧,៧៨២នាក់)

* ហ្វីលីពីន ឆ្លងចំនួន ២,១៣៤,០០៥នាក់ (ស្លាប់ ៣៤,៦៧២នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៩០០,៤៦៧នាក់ (ស្លាប់ ១៩,១៦៣នាក់)

* ថៃ ឆ្លងចំនួន ១,៣២២,៥១៩នាក់ (ស្លាប់ ១៣,៥១១នាក់)

* វៀតណាម ឆ្លងចំនួន ៥៦៣,៦៧៦នាក់ (ស្លាប់ ១៤,១៣៥នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤២៣,១០៤នាក់ (ស្លាប់ ១៦,១៧៣នាក់)

* កម្ពុជា ឆ្លងចំនួន ៩៦,៩៣៥នាក់ (ស្លាប់ ១,៩៨៧នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៩,៥៨២នាក់ (ស្លាប់ ៥៥នាក់)

* ទ្បាវ ឆ្លងចំនួន ១៦,៥៧៦នាក់ (ស្លាប់ ១៦នាក់)

* ព្រុយណេ ឆ្លងចំនួន ៣,៦៨៣នាក់ (ស្លាប់ ១៦នាក់)៕