បណ្ឌិត សុខ ទូច បានលើកឡើងថា សំណើច្បាប់ដាក់ទណ្ឌកម្មកម្ពុជារបស់អាមេរិក នឹងមិនទទួលជោគជ័យទេ ដោយសារតែហេតុផល៦ចំណុច


 (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សេចក្តីស្នើ ច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ឬ Cambodia Democracy Act of 2021 ដែលឆ្លង កាត់សភាជាន់ទាបអាមេរិក នឹងមិនទទួលជោគជ័យនោះទេ ដោយសារតែមានហេតុផល៦ចំណុច។

ការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងស្របពេលដែលសភាជាន់ ទាបសហរដ្ឋអាមេរិក ទេីបនឹងបានអនុម័តច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលស្នើ ឡើងដោយតំណាងរាស្ត្រ២រូប កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

តាមរយៈទំព័រ Facebook ផ្លូវការបង្ហោះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ
ឯកឧត្តម បណ្ឌិត សុខ ទូច ការដែលអនុម័តច្បាប់សម្រាប់ដាក់ទណ្ឌកម្មមកលើកម្ពុជា មិនអាចទទួលបានជោគជ័យ រួមមានចំនួន ៦ចំណុច៖

ទី១៖ សហរដ្ឋអាមេរិកដឹកនាំដោយប្រព័ន្ធប្រធានាធិបតីនិយម ហើយលោក ចូ បៃឌិន កំពុងតែដើរ ខកនៅអាហ្វហ្កាសនីស្ថាន ដូច្នេះលោកមិនអាចដើរខកនៅអាស៊ានទៀតនោះទេ ប្រសិនបើលោក ដើរខកទាំងពីរករណីនេះ វាគឺជាភាពបរាជ័យរបស់សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន។

ទី២៖ ព្រឹទ្ធសភា (សភាជាន់ខ្ពស់) ដើរតួនាទីធំជាងរដ្ឋសភា (សភាជាន់ទាប) ដូច្នេះ សភាអនុម័ត គ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ តែព្រឹទ្ធសភាដើរតួនាទីសំខាន់។ រដ្ឋសភាមានសិទ្ធិស្នើសុំទៅទៅព្រឹទ្ធសភា ដោយព្រឹទ្ធសភាគឺជាអ្នកសម្រេចចិត្ត ហេតុនេះវាត្រឹមតែ ជាសំណើរប៉ុណ្ណោះ ហើយការស្នើមិនសុទ្ធតែទទួលបានជោគជ័យនោះទេ។

ទី៣៖ កម្ពុជានឹងក្លាយទៅជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដូច្នេះ កម្ពុជាជាអ្នកសម្របសម្រួល ធំណាស់

ទី៤៖ ពេលណាមិនឱ្យលុយចេញ ដោយហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬហ៊ុមព័ទ្ធអ្នកមានលុយកាក់យកទៅ ប្រើប្រាស់ និងដាក់តម្កល់នៅបរទេសជាការងាយស្រួលសម្រាប់កម្ពុជា ព្រោះកម្ពុជាកំពុងតែត្រូវ ការទុនវិនិយោគ ហើយអាចវិនិយោគ ដើម្បីបង្កើតការងារក្នុងស្រុក ព្រោះគេមិនអាចយកលុយទៅ តម្កល់នៅបរទេសបាន។

ទី៥៖ ភូមិសាស្ត្រនយោបាយ ដែលមហាអំណាចកំពុងរត់ប្រណាំងគ្នា ដោយប្រធានាធិបតីសហរដ្ឋ អាម៉េរិកមិនអាចមើលរំលងកម្ពុជានោះទេ ហើយកម្ពុជាក៏ជាសម្ព័ន្ធមិត្តចិននៅក្នុងអាស៊ាន។

និងទី៦៖ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាជាមេដឹកនាំមានវ័យចំណាស់ជាងគេនៅក្នុងអាស៊ាន ដែលប្រកបដោយបទពិសោធច្រើនណាស់សម្រាប់ជាកូនសោរនយោបាយនៅក្នុងអាស៊ាន។ យើងដឹងហើយថា នយោបាយរបស់សហរដ្ឋអាមេរិក គឺសម្លឹងមកអាស៊ី ពិសេសអាស៊ាន ទាំង នយោបាយ ទាំងទីផ្សារ ហើយអាស៊ាន ត្រូវធ្វើការសម្រេចចិត្តទៅលើកិច្ចការណាមួយ ត្រូវផ្អែកលើ ការសម្រេចដោយឈរលើគោលការណ៍កុងសង់ស៊ីស (សម្រេចជាឯកច្ឆន្ទ) ដូច្នេះ បើសិនសហរដ្ឋ អាមេរិកទាត់កម្ពុជាចោលរាល់ការសម្រេចរបស់អាស៊ានត្រូវទុកជាមោឃៈ៕