ប្អូនស្រីរបស់ លោក គីម ជុងអ៊ុន ត្រូវបានតែងតាំងឲ្យកាន់តំណែង ក្នុងស្ថាប័នកំពូលមួយ នៃរដ្ឋាភិបាលកូរ៉េខាងជើងជាលើកដំបូង


 (សេអ៊ូល)៖ យោងតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូ ចុង ត្រូវបាន តែងតាំងឱ្យកាន់តំណែងនៅក្នុងស្ថាប័នកំពូលមួយ នៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

បើតាម KCNA អ្នកនាង គីម យ៉ូ ចុង ត្រូវបានតែងតាំងឱ្យកាន់តំណែងមួយ នៅក្នុងគណៈកម្មការកិច្ច ការរដ្ឋ ដែលជាស្ថាប័នកំពូលមួយរបស់កូរ៉េខាងជើង ដែលធ្វើឱ្យអ្នកនាងក្លាយជាស្ត្រីកូរ៉េខាងជើង ដំបូងគេ បំផុតដែលកាន់តួនាទីនេះ។

សូមបញ្ជាក់ថា តំណែងរបស់អ្នកនាង គីម យ៉ូ ចុង ត្រូវបានទម្លាក់ រួចហើយដំឡើងឡើងវិញ ក្នុងមួយ រយៈពេលចុងក្រោយនេះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការតែងតាំង អ្នកនាងជាសមាជិកជាន់ខ្ពស់ នៃគណៈកម្មការកិច្ចការរដ្ឋ គឺជាតំណែងខ្ពស់បំផុតរបស់អ្នកនាង គីម៕