(ភ្នំពេញ)៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ ប្រាប់ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះថា របាយការណ៍ដែលបង្ហាញថាកម្ពុជា អនុវត្តនីតិ រដ្ឋទាបជាងគេបំផុតក្នុងអំឡុងកូវីដ១៩នេះ គឺជារឿងមិនសមហេតុផល ព្រោះថាបណ្តាប្រទេសដទៃ ក៏បានអនុវត្តច្បាប់រឹតត្បិតមិនខុសគ្នាដែរ។
ការចេញមុខមកបញ្ជាក់បែបនេះ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា ជុំវិញរបាយការណ៍បន្ទាប់ ពីអង្គការគម្រោងយុត្តិធម៌ ពិភពលោក (World Justice Project ហៅកាត់ថា WJP) ដែលចេញ ផ្សាយនៅក្នុងសប្តាហ៍នេះ បានចេញផ្សាយថា នៅក្នុងចំណោម ១៣៩ប្រទេស កម្ពុជាទទួលបាន ចំណាត់ថ្នាក់នៅលេខរៀងទី១៣៨ ជាប្រទេសដែលមាននីតិរដ្ឋទាប ជាងគេបំផុត នៅឆ្នាំ២០២១ នេះ។
ឯកឧត្តម ជិន ម៉ាលីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមើលទៅទាក់ទងនឹងការវាយតម្លៃពីការ អនុវត្តច្បាប់ក្នុងស្ថានភាពជំងឺកូវីដ១៩ដោយបបង្ហាញថាកម្ពុជាយើងមានកម្រិតទាបជាងប្រទេសដទៃទៀត វាមិនស្របទៅស្ថានភាពជាក់ស្តែង និងបរិបទអន្តរជាតិ មានន័យថាបើយើងមើលទៅបណ្តា ប្រទេសដទៃមួយចំនួនទៀតដែលធ្លាប់រិះគន់កម្ពុជាពាក់ព័ន្ធនឹងវិធានការច្បាប់ជំងឺកូវីដ១៩ ហ្នឹង ក៏ប៉ុន្តែ ទីបញ្ចប់គឺបានអនុវត្តវិធានការទាំងអស់នោះ នៅក្នុងប្រទេសខ្លួនទាំងអស់ ហើយអនុវត្តតឹងរឹងធ្ងន់ធ្ងរ ជាងកម្ពុជាទៀត ដូចជាការបិទប្រទេស ការខ្ទប់តំបន់ ការអនុវត្តវ៉ាក់សាំងកាតព្វកិច្ច ជាដើម ។ល។ និង។ល។»។ […] ប្រទេសដែលធ្លាប់រិះគន់រដ្ឋាភិបាលកម្ពុជា បែរជាយកមកអនុវត្តនៅប្រទេសខ្លួនឯង ទៅវិញ ដូច្នេះ ចំពោះការវាយតម្លៃកម្ពុជា កម្ពុជាអនុវត្តនីតិរដ្ឋទាបជាងគេបំផុតនៅក្នុងកំឡុងរាតត្បបាត ជំងឺកូវីដ១៩ គឺមិនសមហេតុ សមផល»។
មួយវិញទៀតឯកឧត្តម ជិន ម៉ាលីន ក៏បានលើកឡើងថា សម្រាប់របាយការណ៍នេះ អាចមិនបាន ពិនិត្យគ្រប់ជ្រុងជ្រោយ ព្រោះទទួល យកទិន្នន័យមិនត្រឹមត្រូវពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។
ឯកឧត្តម ជិន ម៉ាលីន បានបន្ថែមថា សម្រាប់ការធ្វើរបាយការណ៍ស្រាវជ្រាវអាចថាមានការទទួល ព័ត៌មាន និងទទួលបានទិន្នន័យខុសពីភាគីម្ខាងទៀត ឬអាចជាក្រុមអង្គការសង្គមស៊ីវិល ឬក៏ក្រុម ដែលមាននិន្នាការប្រឆាំងជាមួយរាជរដ្ឋាភិបាលដែលបបានផ្តល់ព័ត៌មានខុសដែលនាំឱ្យការប្រើប្រាស់វិធីសាស្ត្រ ដូច្នេះ សម្រាប់ការបញ្ចេញលទ្ធផលរបស់ខ្លួន ក៏ខុសតាមហ្នឹងផងដែរ។
ឯកឧត្តម ថា សូម្បីតែអ្នករាយការពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំ កម្ពុជា ក៏បានទទួលបានព័ត៌មាន និងទិន្នន័យខុសពីអង្គការសង្គមស៊ីវិល និងក្រុមដែលមាននិន្នការ ប្រឆាំងជាមួយរដ្ឋាភិបាលដែរ ពាក់ព័ន្ធនឹងទូរលេខទិន្នន័យនៃការអនុវត្តច្បាប់ ខុសគ្នាឆ្ងាយជាមួយ ទិន្នន័យ និងទូរលេខផ្លូវការរបស់រដ្ឋាភិបាលបានបង្ហាញ ដូច្នេះ វាក៏នាំឱ្យមានការបង្ហាញរបាយ ការណ៍មានការលំអៀង ជាដើម។ល។
ជុំវិញករណីនេះដែរ ឯកឧត្តម ជិន ម៉ាលីន ក៏បានចោទជាសំណួរថា «អ្វីដែលចំលែកនោះមិនដឹងថា គេប្រើវិធីសាស្ត្ររបៀបម៉េច និងផ្អែកទៅលើមូលដ្ឋានអ្វីខ្លះ បានជាប្រទេសមួយចំនួនដែលមានស្ថាន ភាពនីតិរដ្ឋប្រជាធិបតេយ្យយ៉ាប់ជាងកម្ពុជាផង ក៏ប៉ុ ន្តែបែរជាបានលេខរៀងនៅលើកម្ពុជាវិញ ហើយ ប្រទេសខ្លះជាប្រទេសកុំម្មុនីស្ត មិនមានការបោះឆ្នោត មានគណបក្សតែមួយ ហើយកាន់អំណាច ផ្តាច់ការ ប្រទេសខ្លះទៀតដឹកនាំដោយរបបយោធា ហើយប្រទេសខ្លះទៀត មានចម្បាំងកលយុគ ហើយឡើងកាន់អំណាចដោយកម្លាំងយោធា តាមរយៈរដ្ឋប្រហារជាដើម។ល។ និង។ល។ ហើយស្ថាន ភាពនីតិរដ្ឋ ប្រជាធិបតយ្យយ៉ាប់យឺនជាងកម្ពុជាឆ្ងាយ បែរជាបានចំណាត់ថ្នាក់ពន្ទុលើកម្ពុជាទៅវិញ»៕

































