ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងការបរទេស សរុបចំនួន៥រូប


(ភ្នំពេញ)៖ យោងតាមព្រះរាជក្រឹត្យដែល ទទួលបាននៅថ្ងៃទី២ ខែវិច្ឆិកានេះ គឺបានបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងការប រទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបចំនួន៥រូប។

មន្ត្រីការទូតជាន់ខ្ពស់ទាំង៥រូបដែលទើបតែងតាំងរួមមាន៖

១៖  ឯកឧត្តម គង់ ភោគ ជារដ្ឋលេខាធិការ
២៖  ឯកឧត្តម ជុំ សុន្ទរី ជារដ្ឋលេខាធិការ
៣៖  ឯកឧត្តម ណុំ ពិសិដ្ឋ ជាអនុរដ្ឋលេខាធិការ
៤៖  ឯកឧត្តម អ៊ឹង រចនា ជាអនុរដ្ឋលេខាធិការ
៥៖  ឯកឧត្តម ឡេង ចាន់វីរៈ ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអនុរដ្ឋលេខាធិការ។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖